ព្រះសីហនុ ៖ កាលពីថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១២ ក្រុមម៉ូតូធំខ្មែរម៉ូតូស័្ពរ ( Khmer Sport Bike (K S B) ) បាននាំយកសម្ភារសិក្សានិងថវិកា មួយចំនួនទៅចែកជូនដល់សិស្ស ដែលរៀននៅសាលាបឋម សិក្សាតានៃ និងយកគ្រឿងបរិភោគ ឧបភោគ មួយចំនួនទៀត ទៅជូនព្រះសង្ឃក្នុងវត្តតានៃ ដែលស្ថិតនៅក្នុងភូមិតានៃឃុំ ជើងគោ ស្រុកព្រៃនុប ខេត្តព្រះសីហនុ។ ការនាំយកអំណោយទៅចែកជូននាពេលនោះគឺដឹកនាំដោយ លោក ខេម រិន ប្រធានក្រុមខ្មែរម៉ូតូស័្ពរ (KSB) និងរួមដំណើរដោយសមាជិកក្រុមខ្មែរម៉ូតូស័្ពរជាច្រើនរូបទៀត។
ឆ្លៀតក្នុងឱកាសចុះចែកអំណោយដល់សិស្សខាងលើនេះលោក ខេម រិន ប្រធានក្រុមខ្មែរម៉ូតូស្ព័រ (KSB) បាន មានប្រសាសន៍ទាក់ទងទៅនឹងប្រវត្តិដែលក្រុមរបស់លោកបានបង្កើតជាក្រុមខ្មែរម៉ូតូស្ព័រនេះថា ក្រុមយើងខ្ញុំបាន បង្កើតអស់ រយៈពេលជាងកន្លះឆ្នាំមកហើយ និងបង្កើតឡើងដោយមុនដំបូងមានសមាជិកត្រឹមតែ៨ តែប៉ុណ្ណោះ រហូតមកទល់នឹងពេលនេះមានសមាជិករហូតទៅដល់៤២នាក់។
លោក ខេម រិន បានញ្ជាក់ថា គោលបំណង ដែលយើងខ្ញុំបង្កើតក្រុនមខ្មែរម៉ូតូស័្ពរ (KSB) ខាងលើនេះ គឺដើម្បីជួយលើកស្ទូយមុខមាត់ប្រទេសជាតិ និងចូលរួមចំណែកក្នុងការងារមនុស្សធម៌ ហើយជាពិសេស ក្រៅពីក្រុមរបស់លោកនាំយកអំណោយមកចែកជូនសិស្សសាលាបឋមសិក្សាតានៃ និងព្រះសង្ឃក្នុងវត្តតានៃ នាពេលនេះគឺក្រុមខ្មែរម៉ូតូស្ព័រធ្លាប់ចូលរួមបរិច្ចាគមួកសុវត្តិភាពដល់កុមារនៅសាលាបឋមសិក្សាក្នុងខេត្តកំពុងឆ្នាំង និងថ្មីៗនេះធា្លប់បានចូលរួមក្នុងកម្មវិធី Asian Bike Fest របស់ Naga world ដែលក្រុមខ្មែរម៉ូតូស័្ពរ ( Khmer Sport Bike ) នេះបានចូលរួមចំណែកជាតំណាងឲ្យប្រទេសកម្ពុជា និងធ្លាប់ចូលរួមក្នុងកម្មវិធី Bike Week រៀបចំនៅ មជ្ឍមណ្ឌលកោះពេជ្រ ដែលជាកម្មវិធីរៃអង្គាសប្រាក់ដើម្បីជួយដល់អង្គការ Operation Smile ដែលជា អង្គការជួយសង្គ្រោះដល់កុមារឆែបមាត់ និង ក្រុមយើងខ្ញុំក៏ធ្លាប់ចូលរួមបរិច្ចាគថវិកាជួយ ដល់កុមារឆែបមាត់ នៅក្នុងប្រទេសកម្ពុជាយើងផងដែរ ។
លោក ខេម រិន បានបន្តថា គោលបំណងទៅអនាគត់របស់ក្រុមខ្មែរម៉ូតូស្ព័រ (Khmer Sport Bike ) គឺស្វែងរកម្ចាស់ ជំនួយ និងបង្កើតកម្មវិធីសប្បុរសធម៌ឲ្យបានច្រើនដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការ កាត់បន្ថយ ភាពក្រីក្រនៅក្នុងប្រទេស។
អំណោយដែលនាំទៅចែកជូនសិស្សសាលាបឋមសិក្សាតានៃខាងលើនេះរួមមាន សៀវភៅសរសេរ ប៊ិច ខ្មៅដៃ អាវភ្លៀង ថវិការ និងសម្ភារៈប្រគេនជូនព្រះសង្ឃក្នុងវត្តតានៃនេះវិញមាន អង្ករចំនួន ២បាវ និងថវិកា ១០ម៉ឺន រៀល និងជូនទៅសាលាបថមសិក្សាតានៃចំនួន ១០ម៉ឺនរៀល ហើយទឹកប្រាក់សរុបដែលក្រុមខ្មែរ ម៉ូតូស្ព័រ ចំណាយនាពេលនេះអស់ជាង ៤០០ដុល្លារ ហើយថវិកាទាំងនេះគឺបានមកពីការរៃ អង្គាសរបស់សមាជិក ក្នុងក្រុមខ្មែរម៉ូតូស័្ពរទៅតាមលទ្ធភាពដែលពួកគេមាន៕
0 comments:
Post a Comment